នារសៀលថ្ងៃទី១២ ខែមេសា លោកវរសេនីយ៍ឯក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិចិន បានប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធ នឹងរឿងយោធានាពេលថ្មីៗនេះ។ មានអ្នកយកព័ត៌មានសួរថា៖ យោងតាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗនេះ មេបញ្ជាការកងទ័ពជើងទឹក នៃតំបន់តៃវ៉ាន់ប្រទេសចិនបានទៅទស្សនកិច្ច នៅទីស្នាក់ការទូទៅប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក របស់យោធាសហរដ្ឋអាមេរិកនៅកោះហាវ៉ៃ ព្រមនិងចូលរួមសកម្មភាពពាក់ព័ន្ធ នឹងយោធាសហរដ្ឋអាមេរិក។ មានបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយ នៃការអនុវត្តរបស់សហរដ្ឋអាមេរិកនូវ “គំនិតការពារដែនកោះរួមគ្នា”...
បរទេស៖ ក្រសួងការពារជាតិចិន បានអំពាវនាវឱ្យប្រជាជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ឃ្លាំមើលការដាក់ពង្រាយយោធាអាមេរិកនៅក្នុងតំបន់ ដោយលើកឡើងពីផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការកសាងឡើងវិញ នូវអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី២ នៅលើកោះតូចមួយ នៅភាគខាងជើងនៃកោះហ្គាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យយោធាចិនលោក Wu Qian បាននិយាយថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងការប្រកាសនាពេលថ្មីៗនេះ ដោយទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការលក់សព្វាវុធតម្លៃ ៣០០លានដុល្លារទៅឱ្យតៃវ៉ាន់។ លោកបានលើកឡើងថា ការលក់អាវុធនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា។ លោកបានបន្ថែមថា...
ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិបានឲ្យដឹងថា សន្តិសុខនៃតំបន់តៃវ៉ាន់របស់ចិន គឺអាស្រ័យលើការអភិវឌ្ឍន៍ដោយសន្តិភាព នៃទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ជាជាងអាវុធមួយចំនួន ដែលផ្តល់ដោយសហរដ្ឋអាមេរិក។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងរបាយការណ៍ព័ត៌មាន ដែលថាអាជ្ញាធរតៃវ៉ាន់ គ្រោងនឹងទិញសព្វាវុធពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” អាជ្ញាធររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)...
ថ្ងៃទី៣១ ខែកក្កដា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ក្រសួងការពារជាតិចិនបានរៀបចំ ពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៦ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Li Shangfu សមាជិកនៃគណៈកម្មាធិការយោធាមជ្ឈិមចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងសុន្ទរកថា ។ លោក Li Shangfu បានលើកឡើងថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានព្រមានអាជ្ញាធររបស់ គណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) របស់កោះតៃវ៉ាន់ ប្រឆាំងនឹងការអនុញ្ញាតឱ្យ ក្រុមហ៊ុនការពារជាតិអាមេរិក ដោយប្រៀបធៀបការផ្លាស់ប្តូរទៅនឹង “ការអញ្ជើញឆ្កែចចកចូលក្នុងផ្ទះ” ។ អ្នកនាំពាក្យលោក Tan Kefei បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលធ្វើអត្ថាធិប្បាយលើ ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន ការពារជាតិអាមេរិក ទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ថ្ងៃទី ៣១ ខែកក្កដា ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនបានធ្វើពិធី បដិសណ្ឋារកិច្ចដ៏ឱឡារិកនៅវិមានសភាប្រជាជន ដើម្បីអបអរសាទរខួបទី៩៥ ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ មេដឹកនាំបក្សនិងរដ្ឋដូចជាលោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងលោក Li Keqiang នាយករដ្ឋមន្ត្រីចិនជាដើម បានអញ្ជើញចូលរួម។ ជាកិច្ចចាប់ផ្តើមកម្មវិធី លោក Wei...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ការដាក់ពង្រាយយោធា របស់ចក្រភពអង់គ្លេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពីមួយថ្ងៃទៅមួយថ្ងៃ គឺធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើសុន្ទរកថានេះនៅក្នុង សន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការស៊ើបអង្កេតមួយ ស្តីពីវត្តមានរបស់យោធាអង់គ្លេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយប្រឈមមុខនឹងបញ្ហាប្រឈម សកលលោកចិន...