ព័ត៌មានអន្តរជាតិ

ការដាក់ពង្រាយយោធា អង់គ្លេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ និងស្ថេរភាពក្នុងតំបន់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ការដាក់ពង្រាយយោធា របស់ចក្រភពអង់គ្លេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពីមួយថ្ងៃទៅមួយថ្ងៃ គឺធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើសុន្ទរកថានេះនៅក្នុង សន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការស៊ើបអង្កេតមួយ ស្តីពីវត្តមានរបស់យោធាអង់គ្លេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ដោយប្រឈមមុខនឹងបញ្ហាប្រឈម សកលលោកចិន និងចក្រភពអង់គ្លេស គួរតែបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដែលមិនត្រឹមតែជាផលប្រយោជន៍រួម របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ពិភពលោកទៀតផង។

លោកបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យភាព ជាតិសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ ដោយ ឈូក បូរ៉ា

To Top
×