ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃកម្ពុជា មានសុច្ឆន្ទៈខ្ពស់បើកចំហកិច្ចសហការ ជាមួយបណ្តាប្រទេសនានា ដើម្បីបង្ក្រាបបទល្មើសតាមអនឡាញ ជួញដូរមនុស្ស និងការសម្អាតប្រាក់
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា មានសុច្ឆន្ទៈខ្ពស់ណាស់ក្នុងការបើកចំហកិច្ចសហការជាមួយបណ្តាប្រទេសនានា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការសម្អាតប្រាក់។ យោងតាមសេចក្តីបញ្ជាក់ព័ត៌មាន និងថ្កោលទោស របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា ចំពោះជនបរទេសមួយក្រុម បានចេញផ្សាយរបាយការណ៍បំផ្លើសបំភ្លៃមួយ ក្រោមចំណងជើងថា “Policies and Patterns: State-Abetted Transnational Crime in...