ព័ត៌មានអន្តរជាតិ
ក្រសួងរតនាគារអាមេរិក ប្រកាសដាក់ទណ្ឌកម្ម លើមេដឹកនាំស៊ែបបូស្នៀ
បរទេស៖ក្រសួងរតនាគារអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំស៊ែបបូស្នៀ លោក Milorad Dodik និងស្ថានីយទូរទស្សន៍មួយ ដែលមានជាប់ពាក់ព័ន្ធជាមួយលោក សម្រាប់ការមានបំណងផ្តាច់ខ្លួន ដែលអាចបង្កអស្ថិរភាពដល់ប្រទេស។ លោក Milorad Dodik ដែលបានជាប់ឆ្នោតក្នុងខែតុលា ឆ្នាំ២០១៨ ក្នុងនាមជាសមាជិកជនជាតិស៊ែប៊ីមួយរូប ក្នុងការឈរឈ្មោះជាប្រធានាធិបតីរបស់ប្រទេសបូស្នៀនោះ ជាយូរមកហើយ បានធ្វើការគម្រាមចាកចេញពីរដ្ឋធម្មនុញ្ញលំដាប់រដ្ឋ ហើយនាពេលថ្មីៗនេះ លោកបានហៅប្រទេសបូស្នៀថា ជាការពិសោធន៍មួយរបស់សហគមន៍អន្តរជាតិ...