ព័ត៌មានជាតិ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨
ភ្នំពេញ ក្នុងន័យលើកស្ទួយ ក៏ដូចជាជំរុញលើកកម្ពស់សមត្ថភាពជីវភាពឱ្យកាន់តែល្អប្រសើរឡើងរបស់ជនមានពិការភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូបានរួមគ្នាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនដល់ក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ នាទីស្តីការក្រសួងវប្បធម៌ នាថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២៥នេះ លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង...