បណ្ឌិត ទ្រី ចាន់ធុច សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តម ប៊ិន ត្រឈៃ ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងផែនការ សម្រាប់នីតិកាលទី៧ ភ្នំពេញ ៖ លោកបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ សូមអបអរសាទរដោយស្មោះជូនចំពោះ លោក ប៊ិន ត្រឈៃ ដែលត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ឧសភា បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ឲ្យស្របតាមស្តង់ដារបច្ចេកទេស និងមានលក្ខណៈសមស្រប តាមស្ថានភាពបច្ចុប្បន្ន នៃប្រទេសកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូប។ កិច្ចប្រជុំនេះ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកភាគខាងជើងពីភ្នំពេញ-ប៉ោយប៉ែត ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ ឆ្នាំ២០២២ នាថ្ងៃ១៦ កុម្ភៈ លោក អូន...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មី ក៏ដូចជាការរំលឹកឡើងវិញ ទៅដល់ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅលើហ្វេសប៊ុក នាថ្ងៃទី៣០ កញ្ញានេះថា ហាមមិនឲ្យកាត់របង ឆ្លងចូលផ្លូវល្បឿនលឿន ខណៈនឹងបើកដំណើរការសាកល្បង ធ្វើដំណើរមិនយកថវិកា ក្នុងរយៈពេល១ខែ(ក្នុងខែតុលា) ចាប់ផ្តើមពីថ្ងៃ១ តុលា ស្អែកនេះ។ ក្រសួងបន្តថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបងសុវត្ថិភាព...
ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «តើវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានជំនាញអ្វីខ្លះសម្រាប់យុវជនជ្រើសរើសសិក្ស?» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក ហឿន សំនៀង នាយកវិទ្យាស្ថាន...
ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្ដ ចំនួន ២ ៣៣៤ ៣៧១ គ្រឿង ក្នុងនោះ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន ៧៣៩ ៥៣៨ គ្រឿង។ យោងតាមរបាយការណ៍ នៃការអនុវត្តការងារ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញអារម្មណ៍ចង់ឃើញកូនខ្មែរជំនាន់ក្រោយនេះ កសាងស្ពានឆ្លងទន្លេ និងផ្លូវ ដោយខ្លួនឯង ដោយមិនចាំបាច់ជួលក្រុមហ៊ុនបរទេស។ ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល បែបនេះក្រោយពីដូនតាខ្មែរ បានកសាងប្រសាទអង្គរវត្ត កសាងស្ពានបុរាណដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ បានមើល និងទស្សនា ។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្អាកដំណើរការជាបណ្តោះអាសន្ន នូវមណ្ឌលផ្តល់សេវាសាធារណៈ ក្នុងទីស្តីការក្រសួង (តាមបណ្តោយផ្លូវ ជា សុផារ៉ា) រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២-១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕