ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការ ដល់ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវធានាការផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោង ជូនប្រជាពលរដ្ឋដែលទៅទទួលសេវា។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ មេសា លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រសួងសង្កេតឃើញថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងឡើយ។ ការលើកឡើងរបស់ក្រសួងសុខាភិបាល បន្ទាប់ពីពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Vail Shap កំពុងផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពី...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងមិនទាន់អាចវាយតម្លៃស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ នៅឡេីយទេ ព្រោះទេីបតែបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវរង់ចាំ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២២នេះ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងរៀបចំបន្តធ្វើយុទ្ធនាការ ជាតិអប់រំ ការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស ពពួកបំប្លែងថ្មី អូមីក្រុង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងខ្លាំងជាងមុន អាចបណ្តាល ឲ្យមានហានិភ័យដល់អ្នក និងគ្រួសារ»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា។ ការប្រកាសនេះ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យអភិបាល រាជធានី-ខេត្តទាំង២៥ បន្តអនុវត្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ក្រោមប្រធានបទ “កូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងខ្លាំងជាងមុន អាចបណ្តាល ឲ្យមានហានិភ័យ ដល់អ្នកនិងគ្រួសារ” ឲ្យបានជាប់ជាប្រចាំ នៅតាមមូលដ្ឋាន របស់ខ្លួន ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ១ មីនា នេះ បានបន្តក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) និងដូសទី៣ ឫដូសជំរុញ ដល់ប្រជាពលរដ្ឋណា ដែលមិនទាន់បានចាក់ ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៨ កុម្ភៈ បានទទួលជំនួយ ទូបង្កកត្រជាក់ខ្លាំងចំនួន ៣៣គ្រឿង ទូទឹកកករក្សាវ៉ាកសាំង ចំនួន១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត របស់រដ្ឋាភិបាល និងប្រជាជនអូស្រ្ដាលី ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ក្នុងពិធីប្រគល់ និងទទួលក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក Pablo...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៦៦នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន៣២៤នាក់ និងស្លាប់៣នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៨ ៥៩៩នាក់ អ្នកជាសះស្បើយចំនួន ១២១ ៨៧៧នាក់ និងអ្នកស្លាប់ចំនួន៣ ០២៦នាក់៕
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍របស់កម្ពុជា ជាពិសេសនៅកន្លែងមានមនុស្សច្រើនកុះករ កន្លែងបិទជិតៗ គ្មានខ្យល់ចេញចូលប្រើ តែម៉ាស៊ីនត្រជាក់ ជាដើម។ តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា...