ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំ ស្តីពីការបើកផ្ដល់បៀវត្ស ប្រាក់កម្រៃ និងប្រាក់ឧបត្ថម្ភប្រចាំខែឧសភា ឆ្នាំ២០២២ សម្រាប់រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកផ្ដល់បៀវត្សជូនមន្ដ្រីរាជការស៊ីវិលសម្រាប់ខែឧសភា ឆ្នាំ២០២២ ចំនួន២លើក ដោយលើកទី១ បើកឲ្យបានមុនបំណាចខែមេសា និងលើកទី២...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-ក្រសួងពាណិជ្ជកម្ម នឹងពិន័យជាប្រាក់ ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្ត អំពើល្មើសទៅនឹងច្បាប់ស្ដីពី វិធានពាណិជ្ជកម្មមួយចំនួន ។ ការអនុវត្តវិធានការនេះ ក្រោមសមត្ថកិច្ចក្រសួងពាណិជ្ជកម្ម ។ តាមសេចក្ដីប្រកាសអន្ដរក្រសួងស្ដីពី «ការពិន័យជាប្រាក់ ដែលស្ថិតក្រោមសមត្ថកិច្ច របស់ក្រសួងពាណិជ្ជកម្ម» ចេញផ្សាយនាពេលថ្មីៗនេះថា «ការពិន័យជាប្រាក់ ដែលស្ថិតក្រោមសមត្ថកិច្ច របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានអនុវត្ត...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបង្កើតយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយ សង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព និងប្រជាពលរដ្ឋ ជាអ្នកឆ្លងជំងឺកូវីដ-១៩ និងស្លាប់ដោយជំងឺនេះ ។ យោងតាមសេចក្ដីសម្រេច ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា សេចក្ដីសម្រេចនេះ មានគោលបំណងកំណត់អំពីយន្តការ និងនីតិវិធីនៃការដាក់ឲ្យអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ នៃរាជធានីភ្នំពេញ...