ប៉េកាំង៖ អាជីវករលក់ត្រីនៅទីផ្សារទីក្រុងប៉េកាំង មានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ជាមួយនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន និងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពោរពេញទៅដោយព័ត៌មាន ដែលសង្កត់ធ្ងន់លើផលប៉ះពាល់អវិជ្ជមាននៃការបញ្ចេញទឹកវិទ្យុសកម្ម លើបរិស្ថានសមុទ្រ និងរាងកាយមនុស្ស ឧស្សាហកម្មម្ហូបអាហារក្នុងស្រុកក៏បានសម្តែងការប្រុងប្រយ័ត្ន ចំពោះទស្សនវិស័យ សម្រាប់អាជីវកម្មទាក់ទងនឹងម្ហូបបែបប្រពៃណីជប៉ុន “washoku” ផងដែរ។ អ្នកលក់ត្រីសមុទ្រនៅបណ្ដាទីផ្សារក្រុងប៉េកាំង បានឲ្យដឹងថា...
តាមការផ្សាយដំណឹងនៃវេបសាយផ្លូវការនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនាថ្ងៃទី១៥ ខែកុម្ភៈបានឱ្យដឹងថា លោកBachប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអបអរសាទចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលទទួលបានភាពជោគជ័យក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។ ពេលជួបសន្ទនាជាមួយលោកShenHaixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកBachបានវាយតម្លៃដ៏ខ្ពស់ចំពោះទិន្នន័យចូលទស្សនាដែលមិនធ្លាប់មានពីមុន ដែលពាណិជ្ជករផ្សាយបន្តផ្ទាល់បានទទួល។គិតរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ គឺក្នុងរយៈពេលមិនដល់មួយសប្តាហ៍បន្ទាប់ពីពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ ប៉ុស្តិ៍ផ្សាយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានមានក្រុម ទស្សនិកជនដែលមានចំនួនជាង៥០០លាននាក់។ ដើម្បីកោតសរសើរសមិទ្ធផលដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបាននិងទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការក្នុងពេលយូរជាមួយគណ់កម្មាធិការអូឡាំពិកអន្តរជាតិ លោកBachក៏បានផ្តល់រង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទៅឱ្យលោកShenHaixiongផងដែរ៕