កីឡា

លោក ​Bach​ អបអរសាទរចំពោះ​អគ្គស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន ​ដែលទទួល​បាន​ សមិទ្ធផលយ៉ាង​លេចធ្លោ​ក្នុង​ការ​ផ្សាយបន្តផ្ទាល់ ​ការ​ប្រកួត​កីឡា​​អូឡាំពិក​រដូវរងា ​ក្រុង​ប៉េកាំង

តាម​ការ​ផ្សាយ​ដំណឹង​នៃ​វេបសាយ​ផ្លូវការ​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នា​ថ្ងៃ​ទី​១៥ ​ខែកុម្ភៈបានឱ្យដឹងថា ​លោក​Bachប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​អបអរសាទ​ចំពោះអគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិនដែល​ទទួល​បាន​ភាព​ជោគជ័យ​​ក្នុង​ការ​ផ្សាយបន្តផ្ទាល់​ការ​ប្រកួត​កីឡា​​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ឆ្នាំ​២០២២​។​

ពេល​ជួបសន្ទនា​ជា​មួយ​លោក​ShenHaixiong​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​​មជ្ឈិម​ចិន​ ​លោក​Bach​បាន​វាយ​តម្លៃ​ដ៏​ខ្ពស់​ចំពោះ​ទិន្នន័យ​ចូល​ទស្សនា​ដែល​មិនធ្លាប់​មាន​ពី​មុន​ ​ដែល​ពាណិជ្ជករ​ផ្សាយ​បន្ត​ផ្ទាល់​បាន​ទទួល​។​គិតរហូត​ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ​គឺ​ក្នុងរយៈពេល​មិនដល់មួយ​សប្តាហ៍​បន្ទាប់ពី​ពិធីបើក​ការ​ប្រកួត​កីឡាអូឡាំពិករដូវរងា​លើក​នេះ ​ប៉ុស្តិ៍ផ្សាយនៃអគ្គ​ស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិម​ចិនបាន​មានក្រុម​

ផ្ទាំងពាណិជ្ជកម្ម

ទស្សនិកជនដែលមានចំនួន​​ជាង​៥០០​លាននាក់។​

ដើម្បី​កោត​សរសើរ​សមិទ្ធផល​ដែល​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ទទួល​បាន​និង​ទំនាក់ទំនងភាព​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ក្នុង​ពេល​យូរ​ជាមួយគណ់កម្មាធិការអូឡាំពិកអន្តរជាតិ​​ ​លោក​Bach​ក៏​បានផ្តល់​រង្វាន់​ប្រធាន​គណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ​ទៅ​ឱ្យលោក​ShenHaixiong​​ផងដែរ​៕

To Top