ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្តែង នៃស្រុកអង្គរធំ ខេត្តសៀមរាប ។ អនុក្រឹត្យនេះ កំណត់អំពីប្រាក់ឧបត្ថម្ភ វិធាន នីតិវិធី និងយន្តការគ្រប់គ្រងការអនុវត្តកម្មវិធី ស្តារជីវភាពឡើងវិញរបស់ប្រជាជន នៅក្នុងក្រុងនិងឃុំទាំង២ និងដើម្បីលើកកម្ពស់បរិស្ថាននៃ ការរស់នៅឲ្យកាន់តែប្រសើរឡើង៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ខេត្តសៀមរាប៕