ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុប ពិចារណាដាក់ទណ្ឌកម្ម លើអាកាសយានដ្ឋានទីក្រុង Minsk ជុំវិញវិបត្តិអន្តោប្រវេសន៍
បរទេស៖ សហភាពអឺរ៉ុប កំពុងតែពិចារណាដាក់ទណ្ឌកម្ម លើអាកាសយានដ្ឋាន ចម្បងរបស់ប្រទេសបេឡារុស ក្នុងគោលបំណងធ្វើឲ្យ កាន់តែលំបាកឡើងដល់ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការនាំយកជនអន្តោប្រវេសន៍ចូល និងបង្កឲ្យមានវិបត្តិកាន់តែខ្លាំង នៅតាមតំបន់ព្រំដែន របស់សហភាពអឺរ៉ុប នេះបើតាមសម្តីមន្ត្រីការទូតពីររូប និយាយនៅថ្ងៃព្រហស្បតិ៍នេះ។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ ឲ្យចូលមកក្នុងទឹកដីខ្លួន បន្ទាប់មកជំរុញពួកគេរាប់ពាន់នាក់ ឲ្យឆ្លងចូលក្នុងប្រទេសប៉ូឡូញ...