ព័ត៌មានជាតិ
ក្រុមកីឡា និងអ្នកហាត់ មានបញ្ហាសុខភាព អាចទៅព្យាបាលនៅមន្ទីរ ពេទ្យជាតិតេជោសន្តិភាព ឥតគិតថ្លៃ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃ២ មីនាបានអំពាវនាវទៅដល់កីឡាករ-កីឡាការិនី និងអ្នកហាត់កីឡាទាំងឡាយដែលមានបញ្ហាសុខភាព និងរបួស ឲ្យទៅពិនិត្យ-ព្យាបាល នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដោយឥតគិតថ្លៃ។ ការប្រកាសដល់ក្រុមកីឡាមានបញ្ហាសុខភាពទៅព្យាបាលជំងឺដោយមិនគិតថ្លៃនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃកាលពីថ្ងៃ១៥ កុម្ភៈ បានសម្រេចចិត្តអនុញ្ញាត ឲ្យក្រុមកីឡាករ-កីឡាការិនីដែលរងរបួស ពីការប្រកួតទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនគិតថវិកាអ្វីឡើយ ។...