ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃ២ មីនាបានអំពាវនាវទៅដល់កីឡាករ-កីឡាការិនី និងអ្នកហាត់កីឡាទាំងឡាយដែលមានបញ្ហាសុខភាព និងរបួស ឲ្យទៅពិនិត្យ-ព្យាបាល នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដោយឥតគិតថ្លៃ។
ការប្រកាសដល់ក្រុមកីឡាមានបញ្ហាសុខភាពទៅព្យាបាលជំងឺដោយមិនគិតថ្លៃនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃកាលពីថ្ងៃ១៥ កុម្ភៈ បានសម្រេចចិត្តអនុញ្ញាត ឲ្យក្រុមកីឡាករ-កីឡាការិនីដែលរងរបួស ពីការប្រកួតទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនគិតថវិកាអ្វីឡើយ ។
សម្តេចបានបន្តថា ការអនុញ្ញាតព្យាបាលមិនយកលុយនេះដែរ ដោយសារសម្តេច បានមើលឃើញពីការលំបាករបស់ក្រុមកីឡា ដែលទៅព្យាបាលជំងឺនៅពេទ្យរដ្ឋ និងឯកជនលំបាករកថវិកាមកបង់ ទោះបីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន បានឧបត្ថម្ភលើកីឡាករមួយចំនួនក៏ដោយ ក៏ពួកគាត់នៅតែជួបការលំបាក ក្នុងការរកសេវាសុខភាព ៕