ព័ត៌មានអន្តរជាតិ
ក្រុមឃឺដស៊ីរី បង្ខំចិត្ដបញ្ឈប់ប្រតិបត្តិការប្រឆាំងក្រុម ISIS ដោយសារការវាយប្រហារ របស់តួកគី
ដាម៉ាស់៖ មេបញ្ជាការរបស់ពួកគេបានឲ្យដឹងថា កងជីវពលឃឺដនៅក្នុងប្រទេសស៊ីរី បានបញ្ឈប់ប្រតិបត្តិការប្រឆាំងនឹងក្រុម ISIS បន្ទាប់ពីការវាយប្រហារតាមអាកាស របស់តួកគីយ៉ាងខ្លាំងក្លាមួយសប្តាហ៍ មកលើទីតាំងរបស់ពួកគេ។ យ៉ាងហោចណាស់មានការ វាយប្រហារតាមអាកាសចំនួន ១០០ដង បានវាយប្រហារទីតាំង របស់កងជីវពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ប្រធានាធិបតីតទួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យយោធាចាប់ផ្តើមប្រតិបត្តិការ Claw Sword កាលពីថ្ងៃអាទិត្យមុន...