ព័ត៌មានជាតិ
សហជីពធំៗនៅកម្ពុជា គាំទ្រពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ យ៉ាងពេញទំហឹងចំពោះការប្ដេជ្ញាចិត្ត មិនចូលរួមធ្វើបាតុកម្មជាមួយ ក្រុមជ្រុលនិយមក្រៅច្បាប់
ភ្នំពេញ៖ សហជីពធំៗដែលមានឥទ្ធិពលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលបានប្ដេជ្ញាចិត្តមិនចូលរួមបាតុកម្ម ជាមួយក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ខណៈពួកគេបានថ្កោលទោសអ្នកផ្ដួចផ្ដើម បាតុកម្មទាំងអស់នោះ។ លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា «ខ្ញុំពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូន និងក្មួយៗដែលកំពុងស្នាក់នៅ ឬក៏ធ្វើការងារជាពលករនៅសាធារណរដ្ឋកូរ៉េ ដែលមិនចូលរួមពាក់ព័ន្ធបាតុកម្ម ជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្មមិនមែនជាដំណោះស្រាយ...