ព័ត៌មានអន្តរជាតិ
ក្រុមជ្រុលនិយមអ៊ីស្លាម អះអាងថា បានសម្លាប់អ្នកកាសែតជាស្ត្រី ៣នាក់ នៅអាហ្គានីស្ថាន
បរទេស៖ ក្រុមជ្រុលនិយមអ៊ិស្លាម នៅថ្ងៃពុធនេះបានធ្វើការអះអាង ក្នុងការទទួលខុសត្រូវចំពោះ ការសម្លាប់ស្ត្រីជាអ្នកកាសែត ៣នាក់ ដែលធ្វើការនៅក្នុងប៉ុស្ត៍វិទ្យុ និងទូរទស្សន៍មួយនៅភាគខាងកើតនៃ ប្រទេសអាហ្គានីស្ថានពិតមែន ខណៈដែលមនុស្សរាប់រយនាក់កំពុងនាំគ្នា ធ្វើក្បួនដង្ហែរសាកសពពួកនាងរួមគ្នា។ យោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកនៃខេត្ត Nangarhar បានបញ្ជាក់ថាស្ត្រីទាំង ៣នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងថ្ងៃជាមួយគ្នា ត្រង់ចំណុចទីតាំងខុសគ្នាហើយ ប៉ូលីសបានធ្វើការចាប់ខ្លួន ជនសង្ស័យតែម្នាក់ប៉ុណ្ណោះ មកដល់ពេលនេះហើយដែលបានអះអាងខ្លួនគាត់ថា ជាសកម្មប្រយុទ្ធរបស់តាលីបង់ផងដែរ...