ព័ត៌មានអន្តរជាតិ

ក្រុមជ្រុលនិយមអ៊ីស្លាម អះអាងថា បានសម្លាប់អ្នកកាសែតជាស្ត្រី ៣នាក់ នៅអាហ្គានីស្ថាន

បរទេស៖ ក្រុមជ្រុលនិយមអ៊ិស្លាម នៅថ្ងៃពុធនេះបានធ្វើការអះអាង ក្នុងការទទួលខុសត្រូវចំពោះ ការសម្លាប់ស្ត្រីជាអ្នកកាសែត ៣នាក់ ដែលធ្វើការនៅក្នុងប៉ុស្ត៍វិទ្យុ និងទូរទស្សន៍មួយនៅភាគខាងកើតនៃ ប្រទេសអាហ្គានីស្ថានពិតមែន ខណៈដែលមនុស្សរាប់រយនាក់កំពុងនាំគ្នា ធ្វើក្បួនដង្ហែរសាកសពពួកនាងរួមគ្នា។

យោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកនៃខេត្ត Nangarhar បានបញ្ជាក់ថាស្ត្រីទាំង ៣នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងថ្ងៃជាមួយគ្នា ត្រង់ចំណុចទីតាំងខុសគ្នាហើយ ប៉ូលីសបានធ្វើការចាប់ខ្លួន ជនសង្ស័យតែម្នាក់ប៉ុណ្ណោះ មកដល់ពេលនេះហើយដែលបានអះអាងខ្លួនគាត់ថា ជាសកម្មប្រយុទ្ធរបស់តាលីបង់ផងដែរ ប៉ុន្តែក្រោយមកត្រូវបានបដិសេធ ដោយតំណាងនៃក្រុមតាលីបង់រួចហើយដែរ។

មេបញ្ជាការប៉ូលីសរបស់ខេត្ត Nangarhar លោក Juma Gul Hemat បាននិយាយថាបុរសដែលមានឈ្មោះថា Baser បានប្រើប្រាស់កាំភ្លើងខ្លីជាមួយនឹងឧបករណ៍ មិនឲ្យលឺសម្លេងដើម្បីសម្លាប់ពួកនាង ហើយគាត់ត្រូវបានចាប់ខ្លួនភ្លាមៗ នៅក្រោយហេតុការណ៍នោះផងដែរ។

នៅល្ងាចថ្ងៃអង្គារក្រុមអ៊ីស្លាមជ្រុលនិយម បានចេញមកប្រកាសទាំងដែល រដ្ឋាភិបាលបានដាក់ការចោទប្រកាន់ ទៅលើក្រុងតាលីបង់ហើយពួកគេបានអះអាងថា ស្ត្រីទាំងបីនាក់បានក្លាយទៅជាគោលដៅ របស់ខ្លួនដោយសារតែពួកគេគឺជាអ្នកដែរ ធ្វើការឲ្យស្ថានីយព័ត៌មាន ដែលស្មោះស្ម័ត្រទៅខាងរដ្ឋាភិបាលអាហ្គានីស្ថាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top