ព័ត៌មានអន្តរជាតិ
ក្រុមមហាសេដ្ឋីរុស្សី មានទ្រព្យសម្បត្តិបញ្ចូលគ្នាកើនឡើងប្រមាណជា ២០ពាន់លានដុល្លារបន្ថែមទៀតក្នុងឆ្នាំនេះ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Bloomberg អំពីសន្ទស្សមហាសេដ្ឋីឬBillionaires Index បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរួមបញ្ចូលគ្នានៃអ្នកមានបំផុតរបស់រុស្ស៊ីបានកើនឡើងចំនួនទៅដល់២០,៤ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ លោក Vladimir Potanin ដែលជាម្ចាស់ភាគហ៊ុនគ្រប់គ្រងរបស់ Norilsk Nickel បានរក្សាតំណែងរបស់គាត់ជាបុរសមានបំផុតរបស់រុស្ស៊ីបន្ទាប់ពីបានបន្ថែម២,៥ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិរបស់គាត់ដែលឥឡូវនេះមានចំនួន៣០,៤ពាន់លានដុល្លារ។ លោក Vagit Alekperov ស្ថាបនិកក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនប្រេងធំទីពីររបស់រុស្ស៊ី...