បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas តាមសេចក្តីរាយការណ៍បានជូនដំណឹង ដល់អ្នកសម្រុះសម្រួលអន្តរជាតិជាច្រើនថា ខ្លួនមានឆន្ទៈក្នុងការឈានដល់បទឈប់បាញ់ ជាមួយអ៊ីស្រាអែល បន្ទាប់ពីការប្រកាសបទឈប់បាញ់ នៅក្នុងប្រទេសលីបង់។ បទឈប់បាញ់ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិកផ្តល់សម្រាប់ ការដកកងកម្លាំងអ៊ីស្រាអែលចេញពី ភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ៦០ថ្ងៃ និងការដាក់ពង្រាយកងទ័ពលីបង់ នៅតាមព្រំដែនដែលកាន់កាប់ ដោយក្រុមហេសបូឡាផងដែរ។ ក្រុមមន្ត្រីក្រុមហាម៉ាស់ ដែលមិនបញ្ចេញឈ្មោះបានប្រាប់ AFP...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងពលតូច Al-Qassam ដែលជាមែកធាងនៃកងកម្លាំង ប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានសម្លាប់ និងធ្វើឱ្យទាហានអ៊ីស្រាអែលរងរបួស នៅក្នុងប្រតិបត្តិការជាច្រើន នៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក កងពលតូចបានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានកំណត់គោលដៅ នៅភាគខាងលិចនៃជំរំ Jabalia រថក្រោះ Merkava របស់អ៊ីស្រាអែល ជាមួយនឹងមីស៊ីល Yassin 105...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់រ៉ុក្កែតទៅកាន់ទីក្រុង Tel Aviv ដែលជាការវាយប្រហារលើកដំបូងរបស់ខ្លួនទៅលើទីក្រុងអ៊ីស្រាអែលក្នុងរយៈពេលជិត៤ខែកន្លងមកនេះ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីឧបទ្ទវហេតុនេះ ដោយបានចែករំលែករូបភាពនៃមីស៊ីលទាំងនោះផងដែរហើយយោធាបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចជាច្រើនគ្រាប់ក្នុងចំណោមគ្រាប់ទាំងប្រាំបីដែលចូលមកដោយមិនផ្តល់ចំនួនពិតប្រាកដ។ ខ្សែវីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតបង្ហាញថា ការវាយប្រហារបានធ្វើឱ្យខូចខាតតែបន្តិចបន្តួចនៅលើដីក្នុងតំបន់ Tel Aviv ។ យ៉ាងហោចណាស់ផ្ទះលំនៅឋានមួយត្រូវបានវាយប្រហារដោយកំទេចកំទី ហើយរណ្ដៅធំមួយត្រូវបានទុកចោលនៅក្នុងតំបន់បើកចំហ។...
បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad បានព្រមានថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដំណើរការបណ្តាញប្រតិបត្តិការដែលមានភារកិច្ចធ្វើការវាយប្រហារភេរវកម្មនៅក្នុងបណ្តាប្រទេសអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីមនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួនកាលពីខែមុននៅក្នុងប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ ក្រោមការសង្ស័យពីការរៀបចំផែនការកំណត់គោលដៅទីតាំងរបស់ជនជាតិជ្វីហ្វ។ លោក Mossad និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី Benjamin...
បរទេស៖ អ៊ីស្រាអែលបានបន្តការ វាយប្រហាររបស់ខ្លួនលើក្រុម ហាម៉ាស បន្ទាប់ពីមានការស្ងប់ស្ងាត់អស់រយៈពេលជាច្រើនថ្ងៃ ដោយចោទប្រកាន់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនថា បានរំលោភបទឈប់បាញ់។ ទីក្រុងហ្សេរុយសាឡឹមខាងលិច បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងបន្តអរិភាពឡើងវិញបន្ទាប់ពី បទឈប់បាញ់ត្រូវបានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកព្រលឹមថ្ងៃសុក្រ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា “ក្រុមហាម៉ាស់បានរំលោភលើការផ្អាកប្រតិបត្តិការ...
ហ្គាហ្សា៖ អស់រយៈពេលជាង ៣សប្តាហ៍ អូសាម៉ា សៀម ក៏ដូចជាប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀត នៅតំបន់ហ្គាហ្សា ត្រូវបោះបង់ចោលរថយន្តរបស់លោក ហើយងាកទៅរករទេះលា បន្ទាប់ពីប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងទៀតត្រូវបានកាត់ផ្តាច់ដោយអ៊ីស្រាអែល ចំពេលមានជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល ដែលកំពុងបន្ត។ រស់នៅក្នុងជំរុំជនភៀសខ្លួន al-Nusiarat នៅកណ្តាលហ្គាហ្សាស្ទ្រីប លោកត្រូវជិះចម្ងាយឆ្ងាយក្នុងរង្វង់ ដែលឡោមព័ទ្ធ ដើម្បីទិញនំប៉័ង ម្សៅ និងទឹក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធបានលើកឡើងថាការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលគឺមានភាពអាក្រក់ជាងការវាយប្រហារភេរវកម្មឆ្នាំ២០០១លើទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន ហើយបានប្តេជ្ញាថាអាមេរិកនឹងជារៀងរហូតឈរនៅជំហជាមួយរដ្ឋនឹងជ្វីហ្វនេះជានិច្ច។ យ៉ាងហោចណាស់មានជនជាតិអាមេរិកចំនួន៣១នាក់ស្ថិតក្នុងចំណោម ជនជាតិអ៊ីស្រាអែលស្លូតត្រង់ជាង១៣០០នាក់ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលានេះបើយោងតាមការបញ្ជាក់ដោយ លោក Biden បានប្រាប់ទស្សនិកជននៅទីក្រុង Tel Aviv ពីពិធីបុណ្យតន្ត្រីនៅជិតព្រំដែន Gaza ទៅភូមិក្បែរនោះ និង kibbutzes ។ ទោះបីជាយ៉ាងណាក្តីលោក...
យេរ៉ូសាឡឹម៖ ក្រុមហាម៉ាស បានចេញផ្សាយនូវវីដេអូ នៃចំណាប់ខ្មាំងជនជាតិបារាំង-អ៊ីស្រាអែលម្នាក់ នៅលើប៉ុស្តិ៍ Telegram របស់ពួកគេ ដែលជាវីដេអូដំបូង ដែលបានចេញផ្សាយអំពី ចំណាប់ខ្មាំងប្រហែល ២០០ នាក់ដែលត្រូវបានចាប់ពង្រត់ ដោយក្រុមនេះទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។ ការិយាល័យរបស់លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី...
បរទេស៖ ក្រុមហាម៉ាស់កំពុងប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារអ៊ីស្រាអែល ទោះបីជាទីក្រុងវ៉ាស៊ីនតោន កំពុងត្រៀមបង្កើនជំនួយយោធាដល់ក្រុងហ្សេរុយសាឡឹមក៏ដោយ, នេះបើតាមអតីតអ្នកវិភាគ CIA លោក Larry Johnson បានប្រាប់ RT កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការពន្យល់របស់លោក Johnson ថា “វាប្រហែលជាប្រាកដ 100%...
ហ្គាហ្សា ៖ ក្រុមហាម៉ាស ដែលជាអ្នកគ្រប់គ្រង តំបន់ហ្គាហ្សាស្ទ្រីប បានព្រមានកាលពីថ្ងៃពុធថា ការបិទផ្លូវ របស់អ៊ីស្រាអែល លើដែនដីប៉ាឡេស្ទីន ប្រសិនបើនៅតែបន្ត នឹងនាំឱ្យមានភាពតានតឹងឡើងវិញ នៅក្នុងតំបន់។ អ្នកនាំពាក្យ របស់ក្រុមហាម៉ាសលោក Abdulatif al-Qanoua បានលើកឡើងថា“ ការរឹតត្បិតរបស់អ៊ីស្រាអែល ទៅលើច្រកឆ្លងកាត់ និងការពន្យាពេលក្នុងការ ចូលទំនិញការកសាងឡើងវិញ និងការអនុញ្ញាតិឱ្យ...