អត្ថបទ
ក្រុមហ៊ុនមីគោកអុីនដូមី (Indomie Cambodia) ឧបត្ថម្ភ មី ១០០ កេស ជូនកងពលតូចដឹកជញ្ជូនលេខ ៩៩ សម្រាប់ផ្គត់ផ្គង់កងទ័ពកម្ពុជាតាមព្រំដែន
ភ្នំពេញ៖ នៅថ្ងៃទីចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមីគោកអ៉ីនដូមី (Indomie Cambodia) បានបន្តបំពេញបេសកកម្មសង្គមរបស់ខ្លួន ដោយឧបត្ថម្ភ មីចំនួនសរុប ១០០ កេស ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់ផ្គត់ផ្គង់កងទ័ពកម្ពុជាតាមព្រំដែន ដែលកំពុងបំពេញបេសកកម្មដ៏សំខាន់នៃការពារប្រទេសជាតិតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ក្នុងពេលប្រគល់ឧបភោគបរិភោគនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោក ស៊ិន ចន្ថា តំណាងអោយ...