ព័ត៌មានអន្តរជាតិ
អ្នកភូមិមីយ៉ាន់ម៉ាជិត ២ ៥០០នាក់ រត់ភៀសខ្លួនចូលប្រទេសថៃ ក្រោយការប៉ះទង្គិចគ្នាជាថ្មី រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមការ៉ែន
បរទេស៖ យោងតាមមន្ត្រីថៃបានឱ្យដឹងថា អ្នកភូមិនៅក្នុងប្រទេសមីយ៉ាន់ម៉ាជិត ២ ៥០០ នាក់បានភៀសខ្លួនចូលមកប្រទេសថៃ ក្នុងពេលមានការប៉ះទង្គិចគ្នាជាថ្មី រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមសម្ព័ន្ធជាតិ ការ៉ែន (KNU)។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Damrongsak Kittiprapat អគ្គស្នងការរងនគរបាល...