ព័ត៌មានអន្តរជាតិ

អ្នកភូមិមីយ៉ាន់ម៉ាជិត ២ ៥០០នាក់ រត់ភៀសខ្លួនចូលប្រទេសថៃ ក្រោយការប៉ះទង្គិចគ្នាជាថ្មី រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមការ៉ែន

បរទេស៖ យោងតាមមន្ត្រីថៃបានឱ្យដឹងថា អ្នកភូមិនៅក្នុងប្រទេសមីយ៉ាន់ម៉ាជិត ២ ៥០០ នាក់បានភៀសខ្លួនចូលមកប្រទេសថៃ ក្នុងពេលមានការប៉ះទង្គិចគ្នាជាថ្មី រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមសម្ព័ន្ធជាតិ ការ៉ែន (KNU)។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Damrongsak Kittiprapat អគ្គស្នងការរងនគរបាល ទទួលបន្ទុកសន្តិសុខ បាននិយាយកាលពីម្សិលមិញថា ចំនួនប្រជាជនមីយ៉ាន់ម៉ា ដែលមកជ្រកកោននៅស្រុក Mae Sot របស់ខេត្ត តាក បានកើនឡើងដល់ ២ ៤៧៦នាក់ ចាប់តាំងពីការប្រយុទ្ធគ្នាជាថ្មី បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍។

លោកបាននិយាយថា ប៉ូលិសមកពីគ្រប់អង្គភាព ត្រូវបានណែនាំឱ្យធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកងកម្លាំងសន្តិសុខ ក្នុងការបង្កើនសន្តិសុខនៅតាម ព្រំដែនថៃ-មីយ៉ាន់ម៉ា និងធ្វើឱ្យប្រាកដថា អ្នកភូមិមីយ៉ាន់ម៉ានៅតែស្ថិត នៅក្នុងតំបន់ជម្រក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top