ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៧នាក់ នៅក្នុងស្រុកស្រែអំបិលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល និង នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ពាក់ព័ន្ធ នឹងសហគមន៍ ២០កុម្ភៈ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្ដីសម្រេច ស្ដីពីការបិទជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូល ក្នុងភូមិសាស្រ្ត ឃុំស្រែអំបិល ឃុំជ្រោយស្វាយ និងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
កោះកុង : លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមានៅថ្ងៃទី២១ខែមីនាឆ្នាំ២០២១ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា លោកបានបញ្ជាឲ្យ លោកស្រី លាង ហ៊ឹម ហៅ ម៉ាហ្គោល ដែលដីរំលោកចូលដីព្រែក ក្នុងតំបន់ចីរភាពព្រៃកោងកាង ស្ថិតនៅឃុំទួលគគីរស្រុកមណ្ឌលសីមា ត្រូវកាយអាចម៌ដីចេញវិញ ត្រឹមតែមួយសប្តាហ៍ ។ លោកបានបន្តថា ផ្ទៃដីដែលលោកស្រីបានចាក់អាចម៍ដី រំលោភចូលមាត់ព្រែក...
ភ្នំពេញ ៖ ដោយមើលឃើញពីស្ថានភាព រីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងខេត្តកោះកុង លោក ង៉ែត ឡឹងបានស្នើទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំឲ្យផ្អាក ការសិក្សាជាបណ្តោះអាសន្ន ក្នុងក្រុង១ និងស្រុក៦ព្រោះមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ អ្នកមានផ្ទុកជំងឺកូវីដ១៩ ។ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១២ មីនា...
កោះកុង៖ មន្ទីរសុខាភិបាលខេត្តកោះកុង បើកវគ្គបណ្តុបណ្តាលស្តីពី ការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ១៩ ដល់មន្ត្រីសុខាភិបាលចំនួន ៣៥នាក់ ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារកូវិដ១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល ដោយមានការចូលរួមក្រោមវត្តមាន លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទរួមនិងសិក្ខាកាមចំនួន ៣៥នាក់...