ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង បញ្ជាឲ្យលោកស្រី លាង ហ៊ឹម កាយអាចម៌ដី រំលោភព្រែក ត្រឹមមួយសប្តាហ៍

កោះកុង : លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមានៅថ្ងៃទី២១ខែមីនាឆ្នាំ២០២១ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា លោកបានបញ្ជាឲ្យ លោកស្រី លាង ហ៊ឹម ហៅ ម៉ាហ្គោល ដែលដីរំលោកចូលដីព្រែក ក្នុងតំបន់ចីរភាពព្រៃកោងកាង ស្ថិតនៅឃុំទួលគគីរស្រុកមណ្ឌលសីមា ត្រូវកាយអាចម៌ដីចេញវិញ ត្រឹមតែមួយសប្តាហ៍ ។

លោកបានបន្តថា ផ្ទៃដីដែលលោកស្រីបានចាក់អាចម៍ដី រំលោភចូលមាត់ព្រែក ព្រៃកោងកាង នោះមានទំហំ ៣.៣០២ម៉ែត្រការ៉េ ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រិត្យលេខ១៧៩ អនក្រ.បក។

លោកបានបញ្ជាក់ថា ដោយមានការចុះត្រួតពិនិត្យ ជាកស្តែង របស់ក្រុមការងារ ស្រុកមណ្ឌលសីមា លោកស្រីបានយល់ព្រមយកគ្រឿងចក្រ កាយអាចម៍ដីដែលចាក់រំលោភ ចូលចំណីព្រែក និងធ្វើការទិញកូនដើមកោងកាង ដាក់ដាំជូនរដ្ឋឡើងវិញ៕

To Top