ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង រួមជាមួយ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុង ពាលីសុំសេចក្តីសុខ ក្នុងឱកាសអបអរសាទរ ព្រឹត្តិការណ៍បុណ្យ សមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ...
កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ខេត្តកំពត និងខេត្តកែប គឺមិនអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណបើក កាស៊ីណូ ឡើយ ប៉ុន្តែក្នុងករណីចង់បើកកាស៊ីណូ ត្រូវទៅសុំអាជ្ញាបណ្ណ បើកនៅព្រំដែនកម្ពុជាវិញ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅថ្ងៃទី៦ មិថុនា សម្ដេចធិបតីមានប្រសាសន៍ថា «កន្លងទៅមានការស៊ើបសួរអំពីការស្នើសុំអាជ្ញាប័ណ្ណបើកកាស៊ីណូនៅខេត្តកំពត។ ខ្ញុំ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅព្រឹកថ្ងៃទី៣១ កក្កដា នេះបានដឹកនាំកងកម្លាំងមានសមត្ថកិច្ចបន្តសកម្មភាព ចាប់ផ្តើមស្វែងរកយុវតីម្នាក់ដែលជាអ្នករងគ្រោះនៅលើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត ដោយដើរតាមជ្រោះពីក្រោមឡើងទៅលើភ្នំវិញម្តង។ នេះបើតាមផេករបស់លោកស្នងការផ្ទាល់តែម្តង ។ យុវតីដែលបាត់ខ្លួននេះ ក្រោយក្រុមពួកគេមានគ្នាប្រហែលជា៣នាក់ បាននាំគ្នាទៅបោះតង់នៅលើជ្រោះឱមាល់ កាលពីរាត្រីថ្ងៃ២៩ កក្កដា ប៉ុន្តែដោយសារតែនៅលើជ្រោះមានភ្លៀងធ្លាក់ជោគជាំខ្លាំងពេកធ្វើឲ្យពួកគេបានជាប់នៅក្នុងតង់...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ត្រឹមចុងខែឧសភា ឆ្នាំ២០២៣នេះ ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% និងផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយលទ្ធផលបង្ហាញថា គម្រោងទាំងពីរនេះ អាចនឹងបញ្ចប់មុនពេលកំណត់ផងដែរ។ នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ ក្នុងខេត្តកំពត...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលអាជ្ញាបណ្ណស្វែងរុករក នៅតំបន់សម្បទានស្វែងរុករករ៉ែ លើផ្ទៃដី ១៥៥ហិកតា ក្នុងស្រុកឈូក ខេត្តកំពត។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរ៉ែ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «សូមប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ១តំបន់ លើផ្ទៃដីទំហំ១៥៥ ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី...
ភ្នំពេញ ៖ ប្តីប្រពន្ធអតីតមន្ត្រី យោធាចូលនិវត្តន៍ មួយគូ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត ចាប់ខ្លួន និង បញ្ជូន ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការក្លែង និង...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាបង្គាប់អោយឃុំខ្លួនជនត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្នដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងករណីប្លន់ និងចាប់រំ លោភទៅលើក្មេងស្រី ជនរងគ្រោះចំនួន២នាក់ ដែលជាបងប្អូន បង្កើតប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិ ប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ថ្មី និងមានករណីស្លាប់ចំនួន០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៧៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣,៥៤១នាក់ និងកំពុងសម្រាកព្យាបាល១៤៦នាក់ និងស្លាប់៦៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ថ្មី និងមានករណីជាសះស្បើយ៦១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២០៧នាក់ និងកំពុងសម្រាកព្យាបាល១៦២នាក់ ស្លាប់៥៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៣.៤២០នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៣.១៤៦នាក់ និងកំពុងសម្រាក ព្យាបាល២១៧នាក់...