ព័ត៌មានអន្តរជាតិ
ខេត្តជ្វាលិច របស់ប្រទេសឥណ្ឌូនេស៊ី រងការជន់លិចយ៉ាងខ្លាំង ដោយគ្រោះទឹកជំនន់
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅខេត្តជ្វាលិច របស់ប្រទេសឥណ្ឌូនេស៊ី បានរងការជន់លិចយ៉ាងខ្លាំង ដោយសារគ្រោះទឹកជំនន់ ។ ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក បានបង្កជាគ្រោះទឹកជំនន់ឡើង នៅក្នុងទឹកដីខេត្តជ្វាលិច របស់ប្រទេសឥណ្ឌូនេស៊ី និងលំហូនៃទឹកទន្លេ Citarum River បានហូរខ្លាំងផងដែរ ។ លំនៅដ្ឋានពលរដ្ឋជាច្រើននៅក្នុងខេត្តនេះ ហ៊ុមព័ទ្ធជុំវិញទៅដោយទឹកល្ហល្ហាច ។...