តាកែវ ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នា ទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តនឹងរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនានាក្នុងក្រុង...
តាកែវ ៖ រដ្ឋបាលខេត្តតាកែវ បានស្នើគ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ត្រូវរុះរើចេញជាបន្ទាន់ នូវប៉ាណូផ្សព្វផ្សាយស្រាបៀ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានា ក្នុងរយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹង(១២ កក្កដា) ។ តាមរយៈសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តតាកែវ ថ្មីៗនេះ បានឲ្យដឹងថា កន្លងមករដ្ឋបាលខេត្ត បានសង្កេតឃើញថា មានការតម្លើងផ្ទាំង...
តាកែវ ៖ កោសឈ្នះៗ ដែលជាកម្មវិធីចែកជូនរង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី របស់ក្រុមហ៊ុន អង្គរមីល បានរកឃើញ ម្ចាស់រង្វាន់បន្តបន្ទាប់ទៀតហើយ បន្ទាប់ពីអតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្មីៗម្សិលមិញនេះ។ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ អតិថិជនដែលជាម្ចាស់រង្វាន់ម៉ូតូ គឺបានទៅលើ បងស្រី ភុំ ស៊ូ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ លើកលែងទោសឲ្យ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានផ្ដន្ទាទោស ពាក់ព័ន្ធអំពើឃាតកម្ម ។
ភ្នំពេញ ៖ រដ្ឋបាលខេត្តតាកែវ បានអះអាងថា គ្មានករណីយកពូថៅ កាប់ទៅលើទ្វារកញ្ចក់ រថយន្តនារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នោះទេ ។ ការអះអាងក៏ដូចជាការបដិសេធនេះ ក្រោយមានការផ្សាយ តាមហ្វេសប៊ុកភ្ជាប់រូបភាព កាប់កញ្ចប់រូបទ្វាររថយន្តមួយសន្លឹកថា “ម្តុំផ្សារសំរោងយ៉ាង ខេត្តតាកែវ នាថ្ងៃ១៤ មីនា” ។ តាមបកស្រាយរបស់រដ្ឋបាលខេត្ត ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ នាថ្ងៃ១៥...
ភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ ខេត្តតាកែវ ជាមុខសញ្ញា នៃការកើតមានឡើង បញ្ហាជាបន្តកន្ទុយ ។ ដោយសារបញ្ហាកើត ជាហូរហែរមិនលោះថ្ងៃនេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញបទបញ្ជាឲ្យអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមដៃគ្នាបង្ក្រាបករណីក្មេងទំនើង និងបញ្ហាអសកម្មដែលកំពុងកើតមានឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ការចេញបទបញ្ជាពីអភិបាលខេត្តតាកែវ ដែលជាអាណាព្យាបាលខេត្តនេះ...
ភ្នំពេញ ៖ ក្រុមចោរលួចគាស់ផ្ទះ និងលួចកាត់ខ្សែភ្លើង យ៉ាងសកម្ម ក្នុងភូមិសាស្រ្តខេត្តតាកែវ ចំនួន៧នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ ខេត្តតាកែវ ចាប់ខ្លួនបាននៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ បន្ថែមពីនេះ ម្ចាស់ទីតាំងទទួលផលចោរកម្ម ចំនួន៣នាក់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។ បើតាម លោកឧត្តមសេនីយ៍ សេង មហា...
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានកោតសរសើរ និង ថ្លែងអំណរអគុណចំពោះ លោក នុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវដែលមានទំនួលខុសត្រូវខ្ពស់ ដោយបានបញ្ជាមន្រ្តីក្រោមឱវាទ ចុះមកជួលជុលស្ពាន ចាស់ទ្រុឌទ្រោមមួយកន្លែង ភ្លាមក្រោយទទួលបានពីសំណូមពរពលរដ្ឋ ទោះស្ពាននេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកក៏ ដោយ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចបិទខ្ទប់ភូមិសាស្ត្រ ភូមិសាមគ្គី ភូមិស្ទឹងកំបុត ភូមិព្រៃសំបួរ ភូមិទួលសាំងក ភូមិទួលសាំងខ ឃុំអង្គរបូរី និងបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិ ធ្លកយុល ភូមិអំពិល ឃុំពន្លៃ និងភូមិព្រែកតាផ ឃុំគោកធ្លក ក្នុងស្រុកអង្គរបូរី ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី...
ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឲ្យក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD សម្រាប់បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (ពីស្បែក និងឈើនាំចូល) ។ ក្រុមហ៊ុន មានទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី...