ស្ថានភាពជំនន់ទឹកភ្លៀង

លោក សយ សុភាព ៖ ប្រធានមន្ទីរសាធារណការខេត្តតាកែវ មានទំនួលខុសត្រូវខ្ពស់ ចំពោះការជួស​ជុល ស្ពានចាស់ទ្រុឌទ្រោម មួយកន្លែង

ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានកោតសរសើរ និង ថ្លែងអំណរអគុណចំពោះ លោក នុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវដែលមានទំនួលខុសត្រូវខ្ពស់ ដោយបានបញ្ជាមន្រ្តីក្រោមឱវាទ ចុះមកជួលជុលស្ពាន ចាស់ទ្រុឌទ្រោមមួយកន្លែង ភ្លាមក្រោយទទួលបានពីសំណូមពរពលរដ្ឋ ទោះស្ពាននេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកក៏ ដោយ​ ។

បើតាមលោក សយ សុភាព បានសរសេរលិខិតមួយច្បាប់ជូន លោក នុប នី នាថ្ងៃ២៥ តុលា បង្ហាញ ខ្លឹមថា ស្ពានចាស់នេះ ងាយនឹងគ្រោះថ្នាក់ណាស់ ជាពិសេសពេលធ្វើដំណើរឆ្លងកាត់នាពេលយប់ ។ ស្ពាននេះ មានឈ្មោះថា «ស្ពានលោក» ស្ថិតនៅព្រំប្រទល់ ភូមិព្រៃស្នួលផ្លូវទៅវត្តអង្គទម្លាប់ ស្រុកសំរោង មានសភាពចាស់ទ្រុឌទ្រោមហើយខូច និងបាក់ប្រហោងយូរខែមកហើយ។

លោកបន្តថា “ខ្ញុំ សុំអរគុណ បង នុប នី ប្រធានមន្ទីរសាធារណការខេត្តតាកែវ ដែលបានជួលជុលស្ពានដែលបាក់ប្រហោងងាយនឹងគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសពេលយប់ ។ ពិតមែនតែស្ពាននេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីររបស់បង ប៉ុន្តែបងមានទំនួលខុសត្រូវ ឆ្លើយតបតាមសំណូមពររបស់អ្នកភូមិ ។ បងបញ្ជូនកូនចៅមកជួលជុលភ្លាម ហើយនឹងបន្តសំអាតបន្ថែមទៀតដោយ ក្រាលពីលើ មុខតំណរួមចាក់សាបពីលើស្ពានដែលអាចប្រើបានរាប់ឆ្នាំទៅមុខទៀត” ។

លោកសយ សុភាព បានឌឺដងទៅអាជ្ញាធរស្រុកនេះថា ប្រហែល ថ្នាក់ស្រុក មិនដែលជិះកាត់បានអត់ដឹង ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×