ភ្នំពេញ ៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានអនុញ្ញាតឲ្យអ្នកដំណើរឆ្លងកាត់ផ្លូវវាង ត្រង់ចំណុចបាក់ស្រុត កាលពីប៉ុន្មានថ្ងៃមុន នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរីបានហើយ ខណៈមន្ត្រីជំនាញកំពុងប្រើប្រាស់គ្រឿងចក្រ ជាច្រើនគ្រឿង សម្រុកឈូសឆាយផ្លូវវាង ឲ្យឆាប់រួចរាល់។ យោងតាមគេហទំព័រ ហ្វេសប៊ុក របស់រដ្ឋបាលសាលាខេត្តមណ្ឌលគីរី នាថ្ងៃ៧ សីហា បានឲ្យដឹងថា «សូមគោរពជូនដំណឹង ដល់សាធារណៈជន មេត្តាជ្រាបថា ផ្លូវវាង...
ភ្នំពេញ ៖ ក្រោយផ្លូវជាតិលេខ៧៦ ស្ថិតនៅត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រវែងបណ្ដោយជាង១០ម៉ែត្រ ត្រូវបានបាក់ស្រុតចុះដោយសារតែមេឃភ្លៀងខ្លាំងកាលពីរាត្រីថ្ងៃ១ សីហា ធ្វើឲ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរនោះ មន្ទីរសាធារណៈការ និងជញ្ជូនបានសហការជាមួយមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តមណ្ឌលគិរី បាននិងកំពុងធ្វើការឈូសឆាយផ្លូវវាងហើយ សម្រាប់បំពេញតម្រូវការពលរដ្ឋ ។ នេះបើតាមផេករបស់រដ្ឋបាលខេត្តមណ្ឌលគិរីនារសៀលថ្ងៃ២ សីហា ។ ជាមួយគ្នានេះដែរ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តមណ្ឌលគីរី បានប្រកាសផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង បណ្តាលឲ្យមានការបាក់ស្រុតផ្លូវ។ តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគីរី នាថ្ងៃ១ សីហា បានឲ្យដឹងថា «បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឲ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរ ច្រោះបណ្តាលឲ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់...
ភ្នំពេញ៖ អយ្យការអមសាលាដំបូង ខេត្តមណ្ឌលគីរី បានចេញសេចក្តីថ្លែងការណ៍ មួយពាក់ព័ន្ធករណីបាញ់បោះ ដោយបានអះអាងថា កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការផ្តល់យុត្តិធម៌ ជូនជនរងគ្រោះ។ យោងតាម សេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖ ថ្មីៗនេះមានបណ្តាសារព័ត៌មានមួយចំនួន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) បានសរសេរអំពីករណី ឈ្មោះ រស់ ពុទ្ធា ហៅ...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាល នៃ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២នេះ បានឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹង ការសម្លាប់ស្ត្រីវ័យ២២ឆ្នាំ ម្នាក់ នៅខេត្តមណ្ឌលគិរី កាលពីចុងខែ មិថុនា រួចរត់គេចខ្លួន។ អំពើឃាតកម្មនេះ បានកើតឡើង...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ មានសុទិដ្ឋិនិយមថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នឹងបើកទ្វារឲ្យខេត្តមួយនេះស្រូបយករំហូរវិនិយោគ និងការអភិវឌ្ឍ ដែលមិនធ្លាប់មានកន្លងមក។ ក្នុងពិពីផ្សព្វផ្សាយ ស្ដីពីការដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានចេញសេចក្តីសម្រេច តែងតាំងសមាសភាព គណៈកម្មាធិការដឹកនាំអនុវត្តផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ដោយមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកជាច្រើនរូបទៀត ៕
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្ដាយ យ៉ាងខ្លាំងចំពោះមន្ដ្រីមួយចំនួន ប្រើអំណាចរបស់ខ្លួន ទៅរំលោភកាន់កាប់យកដីរបស់រដ្ឋ ក្នុងខេត្តមណ្ឌលគិរី ធ្វើជាកម្មសិទ្ធិ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលខេត្តមណ្ឌលគិរីថ្មី នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តមណ្ឌលគិរី សម្ដេច ស ខេង បានរំលឹកថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានអ្នកបានជាសះស្បើយចំនួន ៥នាក់ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៦នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕