“ឆ្មាមិននៅកណ្តុរបានដៃ”គឺជាឃ្លាបុរាណមួយពោលសំដៅដល់បុគ្គលិកក្រោមឱវាទ ឬកូនចៅឈ្លោះគ្នាពេលមេមិននៅកន្លែង។ មេមិននៅព្រោះមានកិច្ចប្រជុំច្រើននៅក្រៅប្រទេស។ ថ្មីៗនេះសម្លេងឈ្លោះគ្នាតាមបណ្តាញសង្គមហ្វេសប៊ុករវាងមន្ត្រីចាស់វស្សានៅបន្ទាយមានជ័យបានផ្ទុះឡើង។ ខណៈឆ្មាមិននៅក្នុងស្រុកលោកសាន ស៊ាហូ ប្រធានក្រុមប្រឹក្សាភិបាលក្រុងប៉ោយប៉ែតបានចោទ លោកអ៊ុំ រាត្រីថា “ជាមនុស្សបក្សពួកនិយម ធ្វើការតាមចិត្តចង់មិនមានការសួរនាំថ្នាក់ក្រោម និងគ្មានរចនាសម្ព័ន្ធត្រឹមត្រូវ”។ លោកស្នើរឱ្យរដ្ឋាភិបាលដកតំណែងលោកអ៊ុំ រាត្រី ចេញពីចៅហ្វាយខេត្តបន្ទាយមានជ័យ។ តើរឿងនេះវាយ៉ាងណាឱ្យពិតប្រាកដ? ជាការពិតណាស់ក្រោយចំណាយពេល៦នាទីនិយាយលេងជាមួយមន្ត្រីសិទ្ធិមនុស្សនៅបន្ទាយមានជ័យ ហាក់ស្គាល់ច្បាស់ពីស្នារដៃលោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងលោកសាន ស៊ាហូ ប្រធានក្រុមប្រឹក្សាភិបាលក្រុងប៉ោយប៉ែតច្រើនគួរសម។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១នាក់ បន្ថែមទៀត។