ព័ត៌មានជាតិ
ស្រ្តីម្នាក់មានផ្ទៃពោះ ជិត៧ខែ ត្រូវម៉ូតូឌុបទម្លាក់ចោល ដោយខ្លាចប៉ូលិស ចាប់ក្នុងពេលអនុវត្ត វិធានការរដ្ឋបាល
ភ្នំពេញ ៖ ស្រ្តីផ្ទៃពោះជិត៧ខែ ត្រូវអ្នករត់ម៉ូតូឌុបទម្លាក់ចោល កាលពីយប់ថ្ងៃទី៣ មេសា ដោយសារខ្លាចប៉ូលិស ចាប់ម៉ូតូក្នុងពេលអនុវត្តវិធានការ រដ្ឋបាល ប៉ុន្តែអ្វីដែលកាន់តែហួសចិត្តទៀតនោះ ប្ដីរបស់ស្រ្តីមានផ្ទៃពោះខាងលើ ក៏មិនហ៊ានមកទទួលប្រពន្ធ ព្រោះខ្លាចប៉ូលិសចាប់ម៉ូតូដែរ ។ យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ លោក ហួរ ហួត នាយករដ្ឋបាល សាលាខណ្ឌទួលគោក...