ព័ត៌មានជាតិ
អាជ្ញាធរភ្នំពេញ ទុកពេល ១៥ថ្ងៃ ឲ្យរួសរាន់ រុះរើខ្សែកាប្លិ៍ចេញពី វិថីព្រះអង្គយុគន្ធរ និងវិថីឧកញ៉ាសន្ធរម៉ុក
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជន កំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាស នៅតាមវិថីព្រះអង្គយុគន្ធរ និងវិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែល្អស្រស់បំព្រង សក្តិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ៧ កញ្ញា...