ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ទុកពេល ១៥ថ្ងៃ ឲ្យរួសរាន់ រុះរើខ្សែកាប្លិ៍ចេញពី វិថីព្រះអង្គយុគន្ធរ និងវិថីឧកញ៉ាសន្ធរម៉ុក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជន កំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាស នៅតាមវិថីព្រះអង្គយុគន្ធរ និងវិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែល្អស្រស់បំព្រង សក្តិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ៧ កញ្ញា បានឲ្យដឹងថា ក្រុមការងារចម្រុះរបស់រដ្ឋបាល រាជធានីនឹងរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាស តាមដងផ្លូវ នៅវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ ១៩) ចាប់ពីផ្លូវលេខ ១០៨ ដល់ផ្លូវលេខ ៩៨ និងវិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ ៩៨) ចាប់ពីផ្លូវលេខ ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ។

ដូច្នេះ ពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុន ឯកជនទាំងអស់កំពុងប្រើប្រាស់ បណ្តាញខ្សែកាប្លិ៍អាកាសនៅផ្លូវទាំង២ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹង។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ពួកគាត់ ក៏ដូចជាអ្នកពាក់ព័ន្ធផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឲ្យបានម៉ឺងម៉ាត់ តាម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top