ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានព្រមព្រៀងគ្នា រៀបឲ្យមានជំនួបរវាងថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយ ប្រជាធិបតេយ្យសេរីថ្មីមួយ ។ កិច្ចជំនួបនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នាសណ្ឋាគារសាន់វ៉េ ភ្នំពេញ៕
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានដំណើរការប្រកបដោយ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំ ព្រមទាំងការរាប់សន្លឹកឆ្នោត និងលទ្ធផលអាចទទួលយកបាន ៕