ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ កុំចាញ់ល្បិចកល ញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ព្យាយាមធ្វើគ្រប់បែបយ៉ាង ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃ ក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្របពេលដែលមជ្ឈដ្ឋានប្រឆាំង មួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់ គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមបំផុសឱ្យ...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងពោធិ៍សែនជ័យឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀតទៅតាមស្មារតីរបស់គណបក្សដែលតែងតែយកចិត្តទុកដាក់ បម្រើ និងដោះស្រាយតម្រូវការចំពោះពលរដ្ឋជាចម្បង។ ការលើកឡើងដូចនេះ គឺនៅក្នុងពេលដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យដែលប្រារព្ឋនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ លោក បានជំរុញឱ្យក្រុមការងារទាំងអស់ដែលចុះមូលដ្ឋាន បន្តក្តាប់សំណូមពររបស់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលនៃ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ថា គោរពតាមលទ្ធិប្រជាធិបតេយ្យ ។ ការប្រកាសទទួលយកលទ្ធផលនេះ ដោយសារនៅព្រឹកថ្ងៃ៥ មីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។ ក្រោយចេញលទ្ធផលផ្លូវការភ្លាម គណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ ៥៥កៅអីក្នុងព្រឹទ្ធសភា កាលពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃ៦ កុម្ភៈនេះ បានចេញសេចក្តីថ្លៃងការណ៍ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះពាក្យបណ្តឹងរបស់មេធាវីតំណាងគណបក្ស ដែលបានដាក់ពាក្យប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យអង្គការអាដហុក ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ៥ កុម្ភៈពាក់ព័ន្ធទៅនឹងការប្រមាថមកលើបក្ស ៕
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ប្រកាន់ខ្ជាប់នូវ “គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជា តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន»។ សេចក្ដីថ្លែងការណ៍បញ្ជាក់បន្ថែមថា«គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤បានចេញសេចក្តីសម្រេច ចាត់តាំងក្រុមបេក្ខជនឈរឈ្មោះជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតព្រឹទ្ធសភា នឹងមកដល់នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ។ ច្បាប់បោះឆ្នោតព្រឹទ្ធសភា បានកំណត់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង៦ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨...
ភ្នំពេញ ៖ លទ្ធផលនៃការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១ , គណបក្សឆន្ទៈខ្មែរលេខរៀងទី២ , គណបក្សហ្វ៊ុនស៊ិនប៉ិចលេខរៀងទី៣ និងគណបក្ស កម្លាំងជាតិលេខរៀងទី៤។ នេះជាលទ្ធផលក្នុងការចាប់លេខរៀងនៅព្រឹកថ្ងៃ២៨ ធ្នូ ៕
ភ្នំពេញ៖ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងរៀបចំមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាម ផេកផ្លូវការរបស់លោក ខៀវ កាញារិទ្ធ...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន បានថ្លែងបញ្ជាក់ថា ចិន គាំទ្រការកាន់អំណាចយូរអង្វែង របស់គណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ He Weidong ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈថា គណបក្សនឹងកោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែធ្នូ នៅវិមាន៧មករា ៕