ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។ នេះបើតាមការគូសបញ្ជាក់របស់ភាគីកម្ពុជា-ចិន នាថ្ងៃទី៤ កញ្ញានេះ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ កិច្ចពិភាក្សាបានផ្តោតលើ...
នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយលោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជន ទូទាំងសង្កាត់ព្រែកកំពឹស និងសម្តែងការថ្លែងអំណរគុណ ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី០៧ កន្លងមក...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកទទួលយក លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។ គណបក្សប្រជាជនកម្ពុជាចាត់ទុកលទ្ធផលនេះ បានបង្ហាញច្បាស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
តាកែវ៖ បើតាមរបាយការណ៍លទ្ធផលបឋម ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តតាកែវ កាលពីថ្ងៃទី២៣ កក្កដា បានឱ្យដឹងថា ស្រុកសំរោង ឈរលំដាប់លេខ១ ក្នុងចំណោមស្រុក/ក្រុង ទាំង១០ ក្នុងខេត្តតាកែវ ដែលមានកំណើន ១២០.៣៦២% សំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា។
ប៉េកាំង៖ ថ្ងៃទី២៤ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំមានអ្នកសារព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ ? តើប្រទេសចិនមានការរំពឹងទុកអ្វីចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជានាពេលអនាគត? លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងល្អនិងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយរលូន ក៏ដូចជាសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំដោយសម្តេច ហ៊ុនសែន...
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានណែនាំដល់ មន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ហាមប្រើដាច់ខាត ឡូហ្គូ (LOGO) គណបក្ស ដែលមានរូបទង់ជាតិ នៅក្រោមរូបទង់គណបក្ស។ នៅលើគណនីហ្វេសប៊ុក របស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន...
តាកែវ៖ លោក ប៊ិន ឈិនប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងក្រុមការងារការិយាល័យបោះឆ្នោត នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ការជួបសំណេះសំណាលនេះ ក៏មានការចូលរួមអមដោយ ថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំង...
តាកែវ៖ នៅក្នុងអាណត្តិទី៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសប្បុរសជន បានចូលរួមថវិកា ជិត៦០ម៊ឺុនដុល្លារ សម្រាប់អភិវឌ្ឍន៍ ឃុំរវៀង ក្នុងនោះរួមមានទាំងភូមិព្រៃស្នួល ផងដែរ។ ថ្លែងក្នុងពិធីប្រកាសបើក យុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ជា អូន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរវៀង បានលើកឡើងថា ភូមិទាំង២៣...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀង១៨ សម្រាប់ឈរឈ្មោះប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គឺជាលេខហុងស៊ុយល្អ ហើយងាយស្រួលចំណាំផងដែរ ។ នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ...