ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ណែនាំ មិនឱ្យប្រើដាច់ខាត ឡូហ្គូ (LOGO) ដែលមានរូបទង់ជាតិ នៅក្រោមរូបទង់ គណបក្សប្រជាជនកម្ពុជា

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាល គណបក្ស​ប្រជាជនកម្ពុជា បានណែនាំដល់ មន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ហាមប្រើដាច់ខាត ឡូហ្គូ (LOGO) គណបក្ស ដែលមានរូបទង់ជាតិ នៅក្រោមរូបទង់គណបក្ស។

នៅលើគណនីហ្វេសប៊ុក របស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរយ៉ាងដូច្នេះថា៖ «យោងមតិណែនាំ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមគណបក្សគ្រប់ថ្នាក់ កុំប្រើដាច់ខាតនូវរូប LOGO គណបក្សដែលមានរូបទង់ជាតិ នៅក្រោមរូបទង់គណបក្ស ដូចមានភ្ជាប់ជាមួយនេះ សូមអរគុណ។ ភ្នំពេញថ្ងៃទី៦.៧.២០២៣ ប្រធានខុទ្ទកាល័យ ម៉ម សារិន»៕

To Top