ភ្នំពេញ ៖ អង្គសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។ នេះបើយោងតាមការផ្សាយ របស់ផេកទូរទស្សន៍ជាតិកម្ពុជា៕
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសម្រេចផ្តល់សេចក្តីទុកចិត្ត តែងតាំងលោក ឃួង ស្រេង ពីអនុប្រធានគណៈកម្មាធិកាគណបក្ស រាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការបក្សរាជធានី ដែលបានប្រកាសជាផ្លូវការ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ពិធីប្រកាសតែងតាំងនេះ លោក...