ភ្នំពេញ៖ ពិតជាដូចការរំពឹងទុកជាមុន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយមមួយ មានភាពវ័យចំណាស់ប្រាកដមែន ។ បើតាមការប្រកាសក្រៅផ្លូវការ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សរាជានិយមនេះ ទទួលបាន៥អាសនៈក្នុងរដ្ឋសភាជាតិកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ។ ការបាន៥អាសនៈ ក្រោយអាក់ខានមិនបានទទួល សំឡេងជាច្រើនអាណត្តិមកនោះ ត្រូវបានលោក ញឿន រ៉ាដែន ជាអ្នកនាំពាក្យបង្ហាញការ សប្បាយចិត្តជាខ្លាំងហើយថា...
ភ្នំពេញ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ ៣ជំនាន់សម រង្ស៊ី ដែលម្ដងហើយម្ដងទៀតបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងនគរ។
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ នាព្រះដំណាក់ ផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលជួបពិភាក្សាការងារជាមួយលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក ញឿន...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានអង្គសមាជវិសាមញ្ញ សម្រេចជ្រើសតាំង ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំបន្តវេនពីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះបិតាដែលបានសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅប្រទេសបារាំង ។ ការសម្រេចជ្រើសតាំងនេះ បានធ្វើឡើងក្នុងពិធិសមាជវិសាមញ្ញ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃ៩ កុម្ភៈ ក្នុងព្រះដំណាក់វាលស្បូវ...