បាងកក៖ ប្រទេសថៃ ដែលជាម្ចាស់ផ្ទះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២២ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំសេដ្ឋកិច្ច APEC នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក។ កិច្ចប្រជុំជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា រួមទាំងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC (SOM) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC នឹងប្រព្រឹត្តទៅមុនកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នេះបើយោងតាមលោក Thani...
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានៅព្រឹកថ្ងៃ២២ តុលានេះ បានអនុម័តយល់ព្រមលើ “ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ” ។ ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទមានគោលបំណង មានគោលបំណងបង្កើនប្រសិទ្ធភាពយន្តការដោះស្រាយវិវាទក្នុងក្របខណ្ឌអាស៊ាន និងដាក់បញ្ចូលនូវបញ្ញត្តិស្តីពីនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួចផងដែរ។ ពិធីសារថ្មីនេះ មានសារៈសំខាន់ក្នុងការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ដើម្បីពង្រឹងដោះស្រាយវិវាទដែលមានពាក់ព័ន្ធនឹងរដ្ឋសមាជិកអភិវឌ្ឍន៍តិចតួច៕
បរទេស៖ គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារបានឯកភាពជាគោលការណ៍លើអ្វីដែលហៅថា Phuket Sandbox ដែលជាកម្មវិធីបើកដំណើរការទេសចរណ៍ឡើងវិញដែលគ្រោងនឹងចាប់ផ្តើមនៅខែក្រោយនេះ ជាការផ្តើមបើកដំណើរការទេសចរណ៍នៅក្នុងគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ១០ របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីគឺលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ថា សំណើដែលធ្វើឡើងដោយ អាជ្ញាធរទេសចរណ៍ថៃ...