ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានចូលកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ នឹងអញ្ជើញដឹកនាំបើក កិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ លើរបៀបវារៈមួយចំនួន។ យោងតាមហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា របៀបវារៈទាំង៤នោះរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។២-សេចក្តីព្រាងច្បាប់ស្តីពី...
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានៅព្រឹកថ្ងៃ២២ តុលានេះ បានអនុម័តយល់ព្រមលើ “ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ” ។ ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទមានគោលបំណង មានគោលបំណងបង្កើនប្រសិទ្ធភាពយន្តការដោះស្រាយវិវាទក្នុងក្របខណ្ឌអាស៊ាន និងដាក់បញ្ចូលនូវបញ្ញត្តិស្តីពីនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួចផងដែរ។ ពិធីសារថ្មីនេះ មានសារៈសំខាន់ក្នុងការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ដើម្បីពង្រឹងដោះស្រាយវិវាទដែលមានពាក់ព័ន្ធនឹងរដ្ឋសមាជិកអភិវឌ្ឍន៍តិចតួច៕