ព័ត៌មានជាតិ
កុមារ៉ា ៦ឆ្នាំម្នាក់ ត្រូវមន្ទីរពេទ្យគន្ធបុប្ផាប្រើពេល ២១ថ្ងៃ ដណ្ដើមជីវិតពីមច្ចុរាជ បន្ទាប់ពីពស់ស្រកាចាស់ចឹក
ភ្នំពេញ ៖ កុមារ៉ាអាយុ៦ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ប្រើរយៈពេល២១ថ្ងៃ ដើម្បីជួយសង្គ្រោះអាយុជីវិត បន្ទាប់ពីត្រូវពស់ស្រកាចាស់ មានពិសចម្រុះគ្នា ចឹកធ្វើឲ្យរលួយសាច់ដៃ ។ តាមរយៈហ្វេសប៊ុកអាខោន Dr. Beat Richner នាថ្ងៃទី២៦ កញ្ញា បានឲ្យដឹងថា ក្មេងប្រុសអាយុ៦ឆ្នាំនេះ ត្រូវបានពស់ស្រកាចាស់ចឹក និងត្រូវបានបញ្ជូន មកពីមន្ទីរពេទ្យខេត្តកំពត...