ព័ត៌មានជាតិ
មេដឹកនាំសហជីពលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ
ភ្នំពេញ៖ បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារមិនថាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធត្រូវបានលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ ទទួលបានកិច្ចគាំពារពេញលេញ និងទទួលបានភាពកក់ក្តៅ នៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា ពោលគឺចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានលើកកម្ពស់...