ព័ត៌មានជាតិ
ក្រសួងការបរទេសខ្មែរ បញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះគោលនយោបាយចិនមួយ
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ ការបញ្ជាក់ជាថ្មីរបស់កម្ពុជា ដែលជាមិត្តដែកថែបចិននេះ បន្ទាប់ពីកោះតៃវ៉ាន់កាលពីថ្ងៃ១៣ មករា បានរៀបចំការបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មី។...