ព័ត៌មានជាតិ
៧ថ្ងៃ អាជ្ញាធររៀបចំវេទិកា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៣ពាន់លើក ដើម្បីបំផុសគំនិតពលរដ្ឋ
ភ្នំពេញ ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានបន្តយកចិត្តទុកដាក់យ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង៣ពាន់លើក ដោយប្រជាពលរដ្ឋជាង១សែននាក់ទូទាំងរាជធានី-ខេត្ត បានចូលរួមឈ្វេងយល់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។ លោក ទូច សុឃៈ បានគូសបញ្ជាក់អំពីសកម្មភាពនៃ...