គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងទទួលបន្ទុកកិច្ចការសហគមន៍ ដែនដី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រទេសម៉ុលដូវ៉ា និងរូម៉ានី ស្តីពីការបង្កើត “ច្រករបៀងបៃតង” សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ។ “ច្រករបៀងបៃតង” ដែលត្រូវបានគ្រោងទុកនឹងតភ្ជាប់ ចំណុចឆ្លងកាត់ព្រំដែនផ្លូវនៃច្រក Reni...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអ្នកនាំចេញគ្រាប់ធញ្ញជាតិរុស្សី បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសអេហ្ស៊ីបបានក្លាយជាប្រទេសនាំចូលគ្រាប់ធញ្ញជាតិលំដាប់កំពូលរបស់រុស្ស៊ី បន្ទាប់ពីបានទិញជាងពីរលានតោនក្នុងរយៈពេលត្រឹមតែបីខែ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ចាប់ពីខែកក្កដាដល់ខែកញ្ញា រដ្ឋាភិបាលទីក្រុងគែរបានទិញគ្រាប់ធញ្ញជាតិចំនួន២០៣១លានតោន ពោលគឺកើនឡើង ៩,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលប្រទេសនេះបាននាំចូលចំនួន ១៨៦២លានតោន។ កាលពីដើមខែនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា នៅក្នុងការចាកចេញពីវិធីប្រពៃណីរបស់ខ្លួនក្នុងការទិញគ្រាប់ធញ្ញជាតិតាមរយៈការដេញថ្លៃ អេហ្ស៊ីបបានទិញស្រូវសាលីប្រហែល៥០ម៉ឺនតោនពីប្រទេសរុស្ស៊ីក្នុងកិច្ចព្រមព្រៀងឯកជនមួយ។ គួរឲ្យដឹងដែរថាអេហ្ស៊ីបគឺជាប្រទេសមួយក្នុងចំណោមអ្នកនាំចូលស្រូវសាលីកំពូលរបស់ពិភពលោក ហើយការទិញរបស់វាត្រូវបានតាមដានយ៉ាងជិតស្និទ្ធក្នុងនាមជាស្តង់ដារពិភពលោក។ គិតត្រឹមក្នុងខែកក្កដា...
បរទេស៖ ប្រទេសរុស្សីនឹងធ្វើការដឹកជញ្ជូន គ្រាប់ធញ្ញជាតិដែលជាជំនួយឥតសំណង របស់ខ្លួនមួយចំនួនទៅឲ្យប្រទេស នៅតំបន់អាហ្វ្រិកដែលក្រីក្រ ក្នុងរយៈបេល៣ទៅ៤ខែ។ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបញ្ចាក់ថានេះគឺជា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលរុស្សី-អាហ្វ្រិក ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងទីក្រុង St. Petersburg។ ប្រទេសក្នុងតំបន់អាហ្វ្រិកដែលទទួលបាននោះ...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី និងអង្គការសហប្រជាជាតិ នឹងបើកកិច្ចចរចានៅទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទ ទី១៣ ខែមីនាខាងមុខ ស្តីពីការបន្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដោយអង្គការសហប្រជាជាតិបានឲ្យដឹងថា ជោគវាសនារបស់មនុស្សរាប់លាននាក់ ស្ថិតនៅលើការបន្តកិច្ចព្រមព្រៀងរបស់ខ្លួន ។ ការឈ្លានពានទាំងស្រុង របស់រុស្ស៊ីមកលើអ៊ុយក្រែន...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា គំនិតផ្តួចផ្តើម នៃសមុទ្រខ្មៅ នាវាចំនួន១២គ្រឿង ត្រូវបានអនុញ្ញាត ឱ្យចាកចេញពីកំពង់ផែ អ៊ុយក្រែន ។ នេះបើយោងតាមមន្ត្រី អង្គការសហប្រជាជាតិ ដែលសម្របសម្រួលកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ បានឲ្យដឹងកាលពីថ្ងៃពុធ ។ នាវាទាំងនេះ មានផ្ទុកគ្រាប់ធញ្ញជាតិ និង ស្តុកស្បៀងជាង៣៧០.០០០តោន...
ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងទទូចលើបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិរាប់លានតោន។ វិបត្តិអ៊ុយក្រែនកំពុងមាន ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ ភាពអត់ឃ្លាននៅក្នុងពិភពលោក តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់សារព័ត៌មានបន្ទាប់ពី កិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស ជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ។ លោកបានច្រានចោលរុស្ស៊ី ដែលបន្ទោសស្ថានការណ៍...
បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសតួកគីលោក Vait Kirisci កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានឈានទៅដល់ការព្រមព្រៀង ក្នុងការលក់គ្រាប់ធញ្ញជាតិ បញ្ចុះតម្លៃដល់ទៅ ២៥ភាគរយឲ្យប្រទេសតួកគី។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងនាមជាអ្នកព្យាយាមខិតខំ សម្របសម្រួលម្នាក់នៅក្នុងជម្លោះ រវាងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូនោះពេលនេះ បែរជាសម្រេចបានទៅ លើកិច្ចព្រមព្រៀងថ្មី ដើម្បីបន្តនាំចូលផលិតផលកសិកម្ម ពីប្រទេសអ៊ុយក្រែនតាមច្រកផែ Odessa...
គៀវ៖ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពីបទលួចគ្រាប់ធញ្ញជាតិ នៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់ ដែលជាទង្វើមួយដែលខ្លួន បានលើកឡើងថា បានបង្កើនការគំរាមកំហែង ដល់សន្តិសុខស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយការរំខាន ដល់ការសាបព្រួសនិទាឃរដូវ និងការបិទច្រករបស់អ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម។ នៅពេលសួរអំពីការចោទប្រកាន់នេះ វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនមិនមានព័ត៌មានអំពីបញ្ហានេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរថា...