ព័ត៌មានអន្តរជាតិ

អឺរ៉ុប អំពាវនាវឲ្យមាន បទឈប់បាញ់នៅអ៊ុយក្រែន ដើម្បីធានាដល់ការ នាំចេញគ្រាប់ធញ្ញជាតិ

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងទទូចលើបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិរាប់លានតោន។

វិបត្តិអ៊ុយក្រែនកំពុងមាន ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ ភាពអត់ឃ្លាននៅក្នុងពិភពលោក តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់សារព័ត៌មានបន្ទាប់ពី កិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស ជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ។

លោកបានច្រានចោលរុស្ស៊ី ដែលបន្ទោសស្ថានការណ៍ លើទណ្ឌកម្មសហភាពអឺរ៉ុបថា ជាព័ត៌មានមិនពិត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានកត់សម្គាល់ថា ក្នុងអំឡុងពេលកិច្ចប្រជុំ នៅប្រទេសលុចសំបួ រដ្ឋមន្ត្រីបានពិនិត្យមើលឡើងវិញ នូវជំនួយយោធារបស់សហភាពអឺរ៉ុប ដែលអ៊ុយក្រែនកំពុងទទួលបាន និងជំនួយពីរដ្ឋសមាជិកនីមួយៗ។

លោកបានលើកឡើងថា “ប្រទេសជាសមាជិកទាំងអស់ បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយយើងនឹងគាំទ្រអ៊ុយក្រែន ឱ្យបានយូរតាមដែលចាំបាច់ ។ ក្នុងពេលជាមួយគ្នានេះ យើងកំពុងស្នើសុំឱ្យមានបទឈប់បាញ់ ដែលអាចអនុញ្ញាតឱ្យមានការ នាំចេញស្បៀងអាហារ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top