ព័ត៌មានជាតិ
ត្រីមាសទី៣ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើជាង ៤,៧ពាន់លានដុល្លារ ពីអតិថិជន ២,៦លាននាក់
ភ្នំពេញ៖ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើជាង ៤,៧ពាន់លានដុល្លារ ពីអតិថិជនប្រមាណជា ២,៦លាននាក់ ហើយរំពឹងថា ចំនួនប្រាក់បញ្ញើនេះ នឹងបន្តកើនឡើងជាលំដាប់។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ទិវាសន្សំអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្សំតិចប្រសើរជាងមិនបានសន្សំ» ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប...