ព័ត៌មានអន្តរជាតិ
ស្លាប់ជាង ២០នាក់ និងបាត់ខ្លួនជាង ៥០នាក់ ក្នុងគ្រោះថ្នាក់រអិលបាក់ដី វាយប្រហារវេណេស៊ុយអេឡា
ការ៉ាកាស៖ អនុប្រធានាធិបតី វេណេស៊ុយអេឡាលោកស្រី Delcy Rodriguez បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២២នាក់បានស្លាប់ និង ៥២នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបាន កើតឡើងនៅភាគខាងជើងរដ្ឋ Aragua ក្នុងប្រទេសវេណេស៊ុយអេឡា។ លោកស្រី Rodriguez បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមកញ្ចក់ទូរទស្សន៍ថា “ប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ...